ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ - UFP News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, December 13, 2024

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ នេះជាការការអះអាងរបស់ក្រសួងអប់រំ យុវជន និងកីឡា​ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ។

ក្រសួងអប់រំ ចេញមុខមកបញ្ជាក់ដូច្នេះ បន្ទាប់ពីមានការលើកឡើងថា ក្រសួងអប់រំ សម្រេចបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការ។

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយ ព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែ តម្រូវជាបន្ទាន់។

ជាការកត់សម្គាល់ សំណុំរឿង ការចោទថា ក្រសួងអប់រំ សម្រេចដាក់ភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការនេះ មិនមែនទើបតែផ្ទុះឡើងឡើយ កន្លងមកបណ្ដាញផ្សព្វផ្សាយមួយចំនួន និងគណនីហ្វេសប៊ុកមួយចំនួនតែងតែយកសំណុំរឿងនេះ ដើម្បីកេងចំណេញផ្នែកនយោបាយ និងផលប្រយោជន៍ផ្ទាល់ខ្លួន៕




No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages