ក្មេងទំនើងមួយក្រុមនៅខេត្តកំពង់ស្ពឺ ជិះម៉ូតូអូសកាំបិតផ្គាក់កាត់ផ្លូវ គំរាមគូសត្រូវ ត្រូវបានអាវុធហត្ថឃាត់ខ្លួន - UFP News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, December 14, 2024

ក្មេងទំនើងមួយក្រុមនៅខេត្តកំពង់ស្ពឺ ជិះម៉ូតូអូសកាំបិតផ្គាក់កាត់ផ្លូវ គំរាមគូសត្រូវ ត្រូវបានអាវុធហត្ថឃាត់ខ្លួន

(កំពង់ស្ពឺ) ៖ យ៉ាងហោចក្មេងទំនើង ៦នាក់ ក្នុងចំណោមបក្ខពួកជាង ១០នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ និងបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោយពួកគេធ្វើសកម្មភាពជិះម៉ូតូអូសផ្គាក់លើផ្លូវគំរាមដល់គូសត្រូវ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជារៀងរាល់យប់ កម្លាំងអាវុធហត្ថតែងធ្វើការល្បាតដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។

ក្នុងប្រតិបត្តិការល្បាតនោះ ក៏បានប្រទះឃើញក្រុមយុវជនមួយក្រុមមានគ្នាប្រមាណជាង ១០នាក់ ជិះម៉ូតូច្រើនគ្រឿង នៅចំណុចផ្សាររាត្រី ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយក្នុងនោះពួកគេបានអូសផ្គាក់លើផ្លូវ ដើម្បីគំរាមដល់ភាគីម្ខាងទៀត ដែលសង្ស័យជាគូសត្រូវ ។

ក្រោយឃើញសកម្មភាពបែបនេះ កម្លាំងល្បាតអាវុធហត្ថក៏បានដេញតាម ឃើញដូច្នេះក្រុមក្មេងទំនើងទាំងនោះក៏បានបើកម៉ូតូរត់បែកហ្វូងគ្នាអស់ អកុសលមានតែយុវជន ៦នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួនយកមកសាកសួរនៅទីបញ្ជាការអាវុធហត្ថខេត្ត ។

យុវជនជាក្មេងទំនើងទាំង ៦នាក់ ដែលឃាត់ខ្លួន រួមមាន៖

១-ឈ្មោះ វឿន សុខវ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ

២-ឈ្មោះ ស៊ីម សារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ

៣-ឈ្មោះ ផាន់ ជាវ៉ៃ ភេទប្រុស អាយុ ១៦ឆ្នាំ

៤-ឈ្មោះ រ៉ី ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកទាំង៤ បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

៥-ឈ្មោះ កែវ សារី ភេទប្រុស អាយុ ១៩ឆ្នាំ

និងទី៦-ឈ្មោះ ឃុម រ៉ាវុធ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

នៅក្នុងប្រតិបត្តិការដេញចាប់នេះដែរ កម្លាំងជំនាញក៏បានចាប់យកវត្ថុតាងបាន រួមមាន៖ ម៉ូតូចំនួន ៣គ្រឿង (ម៉ាក Honda ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1X-4121, ម៉ាក Honda ទឹកមាស សេរីឆ្នាំ២០១៩ ផ្លាកលេខ កំពង់ស្ពឺ 1Q-3381, ម៉ាក Honda ពណ៌ខ្មៅ សេរី ឆ្នាំ២០២៤ ផ្លាកលេខ កំពង់ស្ពឺ 1Z-9382), ទូរសព្ទ ចំនួន ៥គ្រឿង និងកាំបិតផ្គាក់ ចំនួន ១ដើម ។

សូមបញ្ជាក់ផងដែរថា ក្រោយបញ្ជូនក្មេងទំនើងទាំង ៦នាក់ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺភ្លាម មានដំណឹងមកថាឪពុកម្តាយរបស់ក្មេងទំនើងទាំង ៦នាក់នោះ បានចំណាយលុយយ៉ាងច្រើន ដើម្បីស្វែងរកអ្នកជួយអន្តរាគមន៍ដោះលែងឱ្យមានសេរីភាពវិញ ប៉ុន្តែគេនៅមិនទាន់ដឹងទេថា អយ្យការសម្រេចឱ្យរួចខ្លួនដែរឬយ៉ាងណានោះទេ តែបើតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ជាម ចន្ទ័សោភ័ណ ប្រធានគណបញ្ជាការឯកភាព និងជាអភិបាលខេត្ត បានណែនាំដល់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាឱ្យដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរ ដើម្បីឱ្យក្មេងទំនើងទាំងនោះមានការរៀងចាល ៕










No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages